ព័ត៌មានជាតិ

រដ្ឋមន្ត្រី សេដ្ឋកិច្ច ជំរុញឲ្យភាគីពាក់ព័ន្ធ សាងសង់ ចំណតរថយន្ដសាធារណៈ ឲ្យបានច្រេីន

ភ្នំពេញ ៖ ដេីម្បីដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ និងរៀបចំឲ្យរថយន្ដចតមាន សណ្ដាប់ធ្នាប់ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឲ្យ ក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន ទៀត ត្រូវតែអនុវត្តគម្រោងសាងសង់ចំណតសាធារណៈ នៅទីក្រុងភ្នំពេញឲ្យបានច្រេីន។

ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ សាធារណៈការ និងដឹកជញ្ជូន ឆ្នាំ២០១៩ នៅ រសៀលថ្ងៃទី៩ ខែមករា ឆ្នាំ ២០១៩ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ចំណតរថយន្ដសាធារណៈ មានសារៈសំខាន់ ក្នុងការចតរថយន្ដរបស់ប្រជាពលរដ្ឋ ជាពិសេស បានរួមចំណែក កាត់បន្ថយ ការកកស្ទះ ចរាចណ៍។

លោក មានប្រសាសន៍ថា “ខ្ញុំសូមឲ្យក្រសួង យកចិត្តទុកដាក់មួយទៀត ចូលរួម សម្រសម្រួល ជាមួយ ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ គឺការជំរុញអនុវត្តគម្រោងសាងសង់ ចំណតសាធារណៈ នៅក្នុងរាជធានីភ្នំពេញ”។
លោកបន្ដថា នៅក្នុងរាជធានីភ្នំពេញសព្វថ្ងៃនេះ មិនសូវមានចំណតរថយន្ដទេ ដែលនាំឲ្យមានផលលំបាក់ និងជួបបញ្ហាកកស្ទះចរាចណ៍ជាដេីម។ លោកថា បេីមិនគិតពីចំណតសាធារណៈ ទោះបីធ្វេីផ្លូវធំប៉ុណ្ណាក៏ដោយ នៅតែជួបបញ្ហាស្ទះចរាចណ៍ នាំឲ្យពលរដ្ឋមានផលលំបាក។

លោកបន្ថែមថា បញ្ហាចំណតសាធារណៈ ក៏បានចូលរួមកាត់បន្ថយ កកស្ទះចរាចណ៍ គ្រោះថ្នាកចរាចណ៍ ជាពិសេស ក៏បានចូលរួមលេីក សោភ័ណ្ឌភាព ទីក្រុងភ្នំពេញផងដែរ។
ឆ្លៀតឱកាសនោះដែរ រដ្ឋមន្ត្រីសេដ្ឋកិច្ច ក៏បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន បន្ដយកចិត្តទុកដាក់ខ្ពស់ឲ្យបាន ជោគជ័យក្នុងផែនការយុទ្ធសាស្ដ្រ និងគោលនយោបាយជាតិ ចរាចណ៍ផ្លូវគោក ដេីម្បីទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ផ្លូវគោក តាមពាក្យ ស្លោករបស់រាជរដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចណ៍”៕ដោយ អេង ប៊ូឆេង

To Top