ព័ត៌មានអន្តរជាតិ

Update: ប៉ូឡូញស្នើសុំថវិកា ជំនួយច្រើនពាន់លានដុល្លារ ពីអឺរ៉ុបសម្រាប់ជនភៀសខ្លួន អ៊ុយក្រែន

បរទេស៖ អនុរដ្ឋមន្ត្រីមួយរូបនៃប្រទេសប៉ូឡូញ ធ្លាប់បានបញ្ជាក់ហើយថា ប្រទេសរបស់លោកគួរតែ ទទួលបានប្រាក់ជំនួយមួយចំនួនធំ នាពេលខាងមុខប៉ុន្តែលោកពិត ជាមានក្តីរីករាយនៅក្រោយ ទទួលដំណឹងថាជំនួយទាំងនោះ នឹងមកដល់ប្រទេសប៉ូឡូញ ក្នុងពេលឆាប់ៗនេះហើយ។

យោងតាមការចេញផ្សាយរបស់ rt បានឲ្យដឹងថា ប៉ូឡូញកន្លងមកបានធ្វើការ ដាក់ពាក្យស្នើសុំជំនួយជា ថវិកាប្រមាណជា ២,២ពាន់លានអឺរ៉ូ ពីសហភាពអឺរ៉ុបដើម្បីទប់ទល់ ទៅនឹងចំណាយក្នុងការថែរក្សា និងគ្រប់គ្រងជនភៀសខ្លួន ជនជាតិអ៊ុយក្រែន។

លោកអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Blazej Pobozy បានបញ្ជាក់ទៅកាន់បណ្តាញ សារព័ត៌មានថា ជាមួយនឹងការហូរចូលនៃ ក្រុមជនភៀសខ្លួនអ៊ុយក្រែន ដ៏ច្រើនបែបនេះប៉ូឡូញនឹងត្រូវចំណាយ កាន់តែធ្ងន់ធ្ងរហើយនឹងអាចមាន ទំហំច្រើនលើសពីអ្វីដែលយើង ទទួលបាននេះទៀតផង។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ពួកយើងបានប្រើប្រាស់ វិធីសាស្ត្រវាយតម្លៃដោយគណនាថា ជនភៀសខ្លួនម្នាក់នឹងអាចចំណាយ រាប់ពាល់អឺរ៉ូក្នុងរយៈពេល ៦ខែដំបូង ដូចនេះយើងនឹងត្រូវការទឹកប្រាក់ សរុបប្រហែលជា ២២០០លានអឺរ៉ូ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top