ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមសកម្មភាព ដាំដើមឈើ ដោយស្ម័គ្រចិត្ត នៅរដ្ឋធានីប៉េកាំង

ព្រឹកថ្ងៃទី ៣០ ខែមីនា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានអញ្ជើញចូលរួមសកម្មភាព ដាំដើមឈើដោយស្ម័គ្រចិត្ត នៅរដ្ឋធានីប៉េកាំង និង គូសបញ្ជាក់ថា តាំងពីសមាជបក្ស កម្មុយនិស្តចិន លើកទី ១៨ មក ខ្ញុំបានចូលរួមដាំដើមឈើ ដោយស្ម័គ្រចិត្ត នៅរដ្ឋធានីជាមួយប្រជាពលរដ្ឋ នៅទីនេះរយៈពេល ១០ ឆ្នាំជាប់ៗគ្នា នេះមិនត្រឹមតែជាការរួមចំណែក ក្នុងការកសាងប្រទេសចិន ដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាការអំពាវនាវ ឱ្យអ្នកទាំងអស់គ្នា ក្លាយជាអ្នកអនុវត្ត និងអ្នកជំរុញក្នុងការកសាង អរិយធម៌អេកូឡូស៊ីផងដែរ ដើម្បីធ្វើឱ្យមាតុប្រទេស របស់យើងមានមេឃកាន់តែខៀវ ភ្នំកាន់តែបៃតង ទឹកកាន់តែថ្លានិងបរិស្ថាន អេកូឡូស៊ីកាន់តែល្អប្រសើរ ។

លោក Xi Jinping បានគូសបញ្ជាក់ថា ជានិច្ចកាលការសម្រេច បាននូវការអភិវឌ្ឍ ប្រកបដោយ ចីរភាព នៃប្រជាជាតិចិន តែងតែជាគោលដៅ ខិតខំប្រឹងប្រែង មិនចេះនឿយហត់របស់យើង ។ ចាប់តាំងពីការបង្កើត ប្រទេសចិនថ្មីមក បក្សកម្មុយនិស្តចិន បានបង្រួបបង្រួមនិងដឹកនាំប្រជាជន គ្រប់ជនជាតិ ក្នុងប្រទេសដាំដើមឈើ ដើម្បីលម្អមាតុប្រទេស បង្កើតបានជាអច្ឆរិយអេកូឡូស៊ីដែលធ្វើឱ្យពិភពលោកទាំងមូល កត់សម្គាល់ ។

តាំងពីសមាជបក្សកម្មុយនិស្តចិន លើកទី ១៨ មក យើងបានបង្កើនដោយគ្រប់ជ្រុង ជ្រោយនូវកិច្ចកសាង អរិយធម៌អេកូឡូស៊ី ប្រទេសចិនដ៏ស្រស់ស្អាត កំពុងក្លាយជាការពិតជាបណ្តើរៗ ។ ព្រៃឈើគឺជាអាងស្តុកទឹក ជាឃ្លាំងប្រាក់និងឃ្លាំងស្បៀង បច្ចុប្បន្ននេះ ត្រូវបន្ថែមពាក្យ”ឃ្លាំងកាបូន”មួយទៀត។ យើងត្រូវអនុវត្តគំនិតអភិវឌ្ឍន៍ថ្មី យ៉ាងមុតមាំមិនងាករេ ដើរតាមផ្លូវតម្កល់ទុកអេកូឡូស៊ី ជាអាទិភាពនិងការអភិវឌ្ឍបៃតង យ៉ាងមុតមាំមិនងាករេ ដើម្បីចូលរួមចំណែកកាន់តែច្រើនក្នុងការជំរុញអភិបាល កិច្ចបរិស្ថាននិងអាកាសធាតុសកល និងការធ្វើទំនើបកម្មការ រួមរស់ប្រកបដោយសុខដុមរមនា រវាងមនុស្សជាតិនិងធម្មជាតិ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top