ព័ត៌មានជាតិ

Update៖ អ៊ុយក្រែន បដិសេធមិនបានធ្វើការ វាយប្រហារលើទីតាំងស្តុកប្រេង របស់រុស្សីឡើយ

បរទេស៖ រដ្ឋាភិបាលក្រុងគៀវយប់មិញនេះ បានចេញមកធ្វើការឆ្លើយតបថា ខ្លួនមិនបានជាប់ការពាក់ព័ន្ធ ទៅនឹងការវាយប្រហារកណ្តាលយប់ ទៅលើទាំងស្តុកប្រេងមួយកន្លែង ដែលស្ថិតនៅក្រៅទីក្រុង Belgorod នោះទេ។

រដ្ឋាភិបាលក្រុងគៀវបានបន្តទៀតថា រាល់ការចោទប្រកាន់ទាំងឡាយ ដែលធ្លាប់បានអះអាងដោយ កងកម្លាំងយោធារុស្សីកន្លងមក គឺមិនមែនជារឿងពិត នោះឡើយទោះបីជាមាន មូលហេតុអ្វីក៏ដោយ ពីព្រោះថាអ៊ុយក្រែនមិនបាន ចូលរួមក្នុងកិច្ចការងារបែបនេះឡើយ។

ភ្លាមៗក្រោយការឆ្លើយតប របស់អ៊ុយក្រែនរួចមក ក្រសួងការពារជាតិរុស្សី បានបន្តធ្វើការចោទប្រកាន់ថា ហេតុការណ៍នេះគឺជាការរៀបចំឡើង ដោយកងកម្លាំងយោធា របស់អ៊ុយក្រែន ទៅលើទីតាំងស្តុកប្រេង ដែលជាទីកន្លែងរបស់ជនស៊ីវិល សុទ្ធសាធនិងមិនពាក់ព័ន្ធ ទៅនឹងយោធារបស់រុស្សីឡើយ។

លោកអភិបាលក្រុង Belgorod បានអះអាងថា ឧទ្ធម្ភាគចក្រនប្រភេទ Mi-24 បានធ្វើការហោះហើរចូល ក្នុងដែនអាកាសរបស់ប្រទេសរុស្សី ក្នុងកម្រិតកំពស់ទាបបំផុតហើយបាន បើកការវាយប្រហារដោយមីស៊ីល មួយគ្រាប់សំដៅទីតាំងនេះតែម្តង ហើយជាលទ្ធផលមិនត្រឹមតែ ទីកន្លែងស្តុកប្រេងនោះទេក្នុងនោះ រថក្រោះជាច្រើនគ្រឿងក៏ត្រូវបំផ្លាញ និងឆាបឆេះផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top