ព័ត៌មានអន្តរជាតិ

ប្រទេសលីបង់ ចេញការហាមឃាត់ ការធ្វើដំណើរ សម្រាប់អតីត ប្រធានក្រុមហ៊ុន Nissan Ghosn

BEIRUT ៖ មន្ត្រីតុលាការបាននិយាយថា ក្រុមរដ្ឋអាជ្ញាលីបង់ បានចេញបម្រាមធ្វើដំណើរមួយ សម្រាប់ការរត់គេចខ្លួនអតីត ប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn និងបានស្នើសុំឲ្យលោកប្រគល់ លិខិតឆ្លងដែនបារាំង របស់លោក នៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការជូនដំណឹង ដែលចេញដោយប៉ូលីស អន្តរជាតិយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ការហាមឃាត់ការ ធ្វើដំណើរនេះធ្វើឡើង បន្ទាប់ពីលោក Ghosn ត្រូវបានព្រះរាជអាជ្ញា សួរចម្លើយអស់រយៈពេលជិត២ម៉ោង ជុំវិញការជូនដំណឹង អំពីការចោទប្រកាន់ ដែលលោកប្រឈមមុខ នៅក្នុងប្រទេសជប៉ុន ជុំវិញការប្រព្រឹត្តខុសហិរញ្ញវត្ថុ ។ រដ្ឋអាជ្ញាបានស្នើជាផ្លូវការដល់អាជ្ញាធរជប៉ុន នូវឯកសាររបស់ពួកគេ លើការចោទប្រកាន់ប្រឆាំងនឹងលោក Ghosn ដើម្បីពិនិត្យមើលករណីនេះ ។ មន្ត្រីនោះបាននិយាយក្នុងលក្ខខណ្ឌ អនាមិកដោយសារ តែលោកមិនត្រូវបានអនុញ្ញាតឲ្យនិយាយ ជាមួយអ្នកសារព័ត៌មាន។

លោក Ghosn បាននិយាយថា លោកចង់ស្នាក់នៅក្នុងប្រទេសលីបង់ ហើយមិនមានបញ្ហាអ្វីត្រូវ ប្រគល់លិខិតឆ្លងដែនរបស់លោកទេ ។ លោកបាននិយាយតាមទូរទស្សន៍LBC បន្ទាប់ពីការសាកសួររបស់គាត់ដោយរដ្ឋអាជ្ញា ។

លោកបានបន្តថា ខ្ញុំបានទៅដល់ប្រទេសលីបង់ ហើយខ្ញុំនឹងសហការ ជាមួយរដ្ឋ និ ងតុលាការលីបង់ដើម្បីធ្វើឲ្យប្រាកដថា អ្វីគ្រប់យ៉ាងត្រូវបានធ្វើឡើងតាមរបៀប ដែលមិនអាចត្រូវបានគេរិះគន់ មិនមែនសម្រាប់លីបង់ និងមិនមែនសម្រាប់ខ្ញុំ៕

To Top