ព័ត៌មានអន្តរជាតិ

មេដឹកនាំលោក ខាងលិចជឿជាក់ថា មីស៊ីលអ៊ីរ៉ង់ ជាអ្នកបាញ់ ទម្លាក់យន្តហោះដឹកអ្នក ដំណើរអ៊ុយក្រែន

បរទេស៖ ភស្តុតាងបង្ហាញថា មីស៊ីលរបស់អ៊ីរ៉ង់ បានបាញ់ទម្លាក់យន្ដហោះដឹកអ្នកដំណើរ អ៊ុយក្រែនមួយគ្រឿង ឱ្យធ្លាក់នៅក្បែរទីក្រុង តេអេរ៉ង់ គឺអាចបណ្តាមកពីកំហុស ។ មេដឹកនាំកាណាដា និងអង់គ្លេស បានអំពាវនាវឱ្យមានការ ស៊ើបអង្កេតពេញលេញ និងហ្មត់ចត់ លើការធ្លាក់ ដែលបានសម្លាប់មនុស្សទាំងអស់ ១៧៦ នាក់នៅលើយន្តហោះនោះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា យ៉ាងណាក៏ដោយ ប្រទេស អ៊ីរ៉ង់បានច្រានចោលចំពោះការវាយប្រហារដោយមីស៊ីល ដោយប្រព័ន្ធការពារអាកាសរបស់ខ្លួន ។

ការធ្លាក់នេះបានកើតឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីល ទៅលើមូលដ្ឋានអាកាសចំនួន ២ ដែលជាទីតាំងរបស់កងកំលាំង អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top