ព័ត៌មានអន្តរជាតិ

Update: អឺរ៉ុប បរាជ័យទាំងស្រុងក្នុងការប៉ុនប៉ង ដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ក្រោយរដ្ឋជាសមាជិក ជាច្រើនចេញមុខប្រឆាំង

បរទេស៖ អ្នកបង្កើតគោលនយោបាយ របស់សហភាពអឺរ៉ុប កាលពីថ្ងៃពុធបានបរាជ័យ ក្នុងការព្រមព្រៀងគ្នា លើកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹង រដ្ឋាភិបាលទីក្រុងមូស្គូ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ី ខណៈដែលការហាមឃាត់ការនាំចូលធ្យូងថ្មប្រឈមមុខនឹង ការប្រឆាំងក្នុងចំណោមរដ្ឋសមាជិកទាំង ២៧, នេះបើតាមរបាយការណ៍ របស់សារព័ត៌មាន Reuters ដែលដកស្រង់ប្រភពរបស់ខ្លួន។ ជុំចុងក្រោយនៃ ការរឹតបន្តឹងសេដ្ឋកិច្ច គឺត្រូវបានស្នើឡើងដោយគណៈកម្មការអឺរ៉ុប កាលពីដើមសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកដែលដឹងពីបញ្ហានេះបានពន្យល់ពីបញ្ហាបរាជ័យទាំងស្រុង ដោយលើកឡើងពី “បញ្ហាបច្ចេកទេស” ដែលចាំបាច់ត្រូវដោះស្រាយ រួមទាំងថាតើការហាមឃាត់ការនាំចូលធ្យូងថ្ម នឹងប៉ះពាល់ដល់កិច្ចសន្យាដែលមានស្រាប់ដែរឬទេ។

ប្រភពបានកត់សម្គាល់ថា វាមិនទាន់ច្បាស់នៅឡើយទេថាតើបញ្ហានឹងត្រូវបាន ដោះស្រាយយ៉ាងណា ប៉ុន្តែសហភាពអឺរ៉ុបសង្ឃឹមថា នឹងឈានដល់ការសម្របសម្រួល នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃព្រហស្បតិ៍៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top