បរទេស៖ មន្ទីរបញ្ចកោណបាននិយាយថា ទាហានរុស្ស៊ីបានដកចេញ “ទាំងស្រុង” ពីកន្លែងនានានៅជុំវិញរដ្ឋធានីគៀវ និងទីក្រុងមួយផ្សេងទៀតនៅក្បែរនោះ បន្ទាប់ពីមានការសន្យា ពីវិមានក្រឹមឡាំង ក្នុងការកាត់បន្ថយសកម្មភាពយោធា នៅក្នុងតំបន់ ខណៈដែលអ្នកចរចាព្យាយាម បញ្ចប់ការប្រយុទ្ធគ្នា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានសង្កេតឃើញការដកទ័ពទាំងស្រុងចេញពីតំបន់ដែលធ្លាប់ត្រូវបានឡោមព័ទ្ធ មន្ត្រីយោធាជាន់ខ្ពស់ម្នាក់ បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធក្នុងអំឡុង សន្និសីទសារព័ត៌មាន។
ពួកគេបាននិយាយថា “យើងនឹងវាយតម្លៃថាកងកម្លាំងរុស្ស៊ីនៅជិតទីក្រុងគៀវ និង Chernigov បានបញ្ចប់ការដកខ្លួនចេញពីតំបន់ដើម្បីបង្រួបបង្រួម និងពង្រឹងឡើងវិញនៅក្នុងប្រទេសបេឡារុស្ស និងនៅក្នុងប្រទេសរុស្ស៊ី” ពួកគេបាននិយាយបន្ថែមថា “យើងមិនឃើញកងកម្លាំងរុស្ស៊ីនៅក្នុង ឬជុំវិញទីក្រុង គៀវ ឬ ទៅភាគខាងជើងទីក្រុងគៀវ ហើយយើងក៏មិនឃើញកងកម្លាំងរុស្ស៊ីនៅក្នុងឬជុំវិញ Chernigov នោះដែរ»៕
ប្រែសម្រួលៈ ណៃ តុលា