ព័ត៌មានអន្តរជាតិ

Update៖ វិមានក្រមឡាំង សង្ឃឹមថានឹងអាចបញ្ចប់ ប្រតិបត្តិយោធា ក្នុងប្រទេសអ៊ុយក្រែន ប៉ុន្មានថ្ងៃខាងមុខនេះ

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ តាមរយៈការចេញផ្សាយ ដោយ rt.com កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបញ្ជាក់ថាប្រតិបត្តិការយោធាពិសេស របស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងអាចបញ្ចប់ទៅ
ក្នុងពេលខាងមុខដ៏ឆាប់នេះ ហើយលឿនបំផុត គឺត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក្តី ប្រភពដដែលបានបញ្ជាក់ដែរថា ការបញ្ចប់ទៅនៃប្រតិបត្តិការលើកនេះ គឺនៅពេលដែលយោធារុស្ស៊ី អាចសម្រេចបានតាមគោលដៅ ដែលគេចង់បានឬអាចធ្វើឡើង ដោយមានកិច្ចព្រមព្រៀង ណាមួយ
រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងគៀវ តាមរយៈការចរចាគ្នា។

អ្នកនាំពាក្យរបស់វិមានក្រមឡាំង លោក Dmitry Peskov បានថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់ Sky News ថាកិច្ចព្រមព្រៀងសន្តិភាព នឹងអាចពឹងផ្អែកទាំងស្រុង ទៅលើជំហរស្ថិតស្ថេរ របស់អ៊ុយក្រែន និងការប្តេជ្ញាចិត្ត
របស់ពួកគេទៅលើអ្វីដែលជាលក្ខខណ្ឌ ដែលបានដាក់ដោយរុស្ស៊ី ហើយលោក Peskov ក៏បានលើកឡើងដែរថាទំនួលខុសត្រូវ ចំពោះបទឧក្រិដ្ឋប្រឆាំងនឹង ជនស៊ីវិលក្នុងតំបន់ Donbass ក៏នឹងត្រូវលើកឡើងមកកាត់ទោស
តាមផ្លូវច្បាប់ផងដែរ។

លោក Peskov បានធ្វើការបដិសេធទាំងស្រុង សាជាថ្មីម្តងទៀតចំពោះការចោទប្រកាន់ មកលើប្រទេសរុស្ស៊ី ចំពោះការបាត់បង់អាយុជីវិត ពលរដ្ឋស៊ីវិល យ៉ាងរង្គាលនៅក្នុងតំបន់ Donbass ហើយលោកបានហៅវាថាគឺជា
ព័ត៌មានក្លែងក្លាយយ៉ាងធំបំផុត Bold Fake៕

ប្រែសម្រួល៖ស៊ុនលី

To Top