ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ទទួលជួបមន្រ្តី ជាន់ខ្ពស់កូរ៉េខងត្បូង ខណៈតានតឹងខ្លាំង ជាមួយកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាន ជួបជាមួយទីប្រឹក្សាសន្តិសុខជាតិ កំពូលរបស់កូរ៉េខាងត្បូង និងជប៉ុន នៅទីក្រុងវ៉ាស៊ីនតោន ខណៈកិច្ចចរចានុយក្លេអ៊ែររវាងទីក្រុងវ៉ាស៊ីនតោន និងកូរ៉េខាងជើងនៅតែជាប់គាំង ។

លោក ត្រាំ បានជួបយ៉ាងខ្លីជាមួយលោក Chung Eui-yong ប្រធានការិយាល័យសន្តិសុខជាតិ របស់ Cheong Wa Dae និងសមភាគីជប៉ុន លោក Shigeru Kitamura និងបានកត់សម្គាល់ថាប្រទេសទាំងពីរ ស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តខ្លាំងបំផុត របស់អាមេរិកនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកនេះបើយោង តាមការឲ្យដឹងពីសេតវិមាន។

ប្រធានាធិបតីរូបនេះក៏បានបង្ហាញនូវការ កោតសរសើរចំពោះការគាំទ្រ និងមិត្តភាពដ៏ជ្រាលជ្រៅ របស់សហរដ្ឋអាមេរិក ដែលបានចែករំលែក ជាមួយប្រទេសទាំងពីរ ៕
ដោយ ឈូក បូរ៉ា

To Top