រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ថា មន្ត្រីមួយរូបមកពីនាយកដ្ឋាន ពន្លត់អគ្គីភ័យបាននិយាយនៅថ្ងៃសុក្រនេះថា អគ្គីភ័យបានផ្ទុះឡើងបណ្តាល ឲ្យមនុស្សចំនួន៧៩នាក់ និងបណ្តាលឲ្យរងរបួស២២៦នាក់ នៅទូទាំងប្រទេសមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៩ ។
គិតចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំមុន មានករណីអគ្គីភ័យកើតឡើងចំនួន២.១៥៥ ត្រូវបានគេរាយការណ៍ឲ្យដឹង នៅក្នុងតំបន់ និងរដ្ឋជាច្រើន នៅក្នុងប្រទេស ដោយបានបំផ្លាញផ្ទះអស់២.៩៨៧ខ្នង រោងចក្រចំនួន២៤នាក់ និងឃ្លាំងចំនួន៥២កន្លែង ជាមួយគ្នានេះដែរបានខាតបង់ប្រាក់ ជាង២លានដុល្លារ ។
មន្ត្រីបាននិយាយថា កាលពីឆ្នាំមុន អគ្គីភ័យបានផ្ទុះឡើងបង្ខំឲ្យពលរដ្ឋចំនួន៦.៣៥៩នាក់ គ្មានផ្ទះសម្បែង ។
ពលរដ្ឋទាំងឡាយ ត្រូវបានគេប្រាប់ឲ្យបង្កើនការ ប្រុងប្រយ័ត្នខ្ពស់បង្កា ជាមុនក្រែងមានអគ្គីភ័យកើតឡើង ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា