ព័ត៌មានជាតិ

អភិបាលខេត្ត កំពង់ចាម ចុះពិនិត្យលទ្ធភាព សាងសង់ផ្លូវ

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១០ ខែ មករាឆ្នាំ ២០២០ បានដឹកនាំក្រុមការងារ មានមន្ត្រីជំនាញ មន្ទីរអង្គភាព ជុំវិញខេត្ត
ចុះពិនិត្យសិក្សា លទ្ធភាព សាងសង់ផ្លូវ និងពិនិត្យមើលអំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកកងមាស និងស្រុកបាធាយ ខេត្តកំពង់ចាម ។

តាមមន្ត្រីសាលាខេត្តបានឲ្យដឹងថា ដោយ មានការលើកឡើងរបស់ប្រជាពលរដ្ឋក្នុងពេលធ្វើវេទិការសាធារណៈ នៅភូមិមេព្រីង ឃុំមេព្រីង ស្រុកបាធាយ កាលពីចុងឆ្នាំ ២០១៩កន្លងទៅនេះ អំពីការ ខ្វះទឹកដាក់ស្រែ និងខ្លះផ្លូវធ្វើដំណើឆ្លងកាត់ដើម្បីប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកជញ្ជូន កសិផលដែលផលិតបានមកកាន់ទីផ្សារ
។ ហើយរយៈពេលខ្លីកន្លងទៅនេះ ខាងមន្ត្រី ទីចា ត់ការផែនការវិនិយោគ ខេត្កកំពង់ចាម បានចុះទៅសិក្សាជាមួយក្រុមការងារ ថ្នាក់ស្រុក ក្រុមការងារថ្នាក់ឃុំ ជំហ៊ានដំបូងរួចហើយ ។

ប៉ុន្តែទោះជាយ៉ាងនោះក្តី នៅព្រឹកថ្ងៃទី ១០ ខែមករាឆ្នាំ ២០២០ នេះលោកអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារដើម្បីចុះសិក្សា ពិនិត្យមើលលទ្ធភាពជាក់ស្ដែង ដើម្បីដោះស្រាយសាងសង់ផ្លូវជូន ប្រជាពលរដ្ឋ ។

មន្ត្រីសាលាខេត្តដឹងទៀត ហើយ ក្នុងបេសកកម្មរយៈពេលមួយថ្ងៃ របស់អាជ្ញាធរខេត្តកំពង់ចាមនេះ លោកអ៊ុន ចាន់ដា បានចុះពិនិត្យស្ថានភាពលើកិច្ចការផ្សេង ទៀតដូចជាបញ្ហា សន្តិសុខនិងការរស់នៅរបស់ប្រជាពលរដ្ឋ នៅឃុំកងតាណឹង ស្រុកកងមាសផងដែរ។ បន្ទាប់មក លោកអភិបាលខេត្តបានបន្តដំណើរ ចុះពិនិត្យមើលផ្លូវបេតុងដែល សាងសង់រួចប្រវែង ១៩៥០ម៉ែត្រ បានសាងសង់រួច ស្ថិតនៅភូមិអូរម៉ាល់ ក្នុងស្រុកបាធាយ និងពិនិត្យមើលលទ្ធភាពផ្សេងៗទៀត ដើម្បីសម្រួលដល់ការ រស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ។

To Top