ព័ត៌មានអន្តរជាតិ

នាវិក នៃបេសកកម្ម Shenzhou-14 និង Shenzhou-15 របស់ចិន ត្រូវបានជ្រើសរើស សម្រាប់បេសកកម្មថ្មី

ប៉េកាំង៖ នាវិកនៃបេសកកម្ម Shenzhou-14 និង Shenzhou-15 របស់ប្រទេសចិន ត្រូវបានជ្រើសរើស ហើយកំពុងអនុវត្តការ បណ្តុះបណ្តាលពាក់ព័ន្ធ និងការរៀបចំបេសកកម្ម។ នេះបើយោងតាម សន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យ។

នាវិកទាំងពីរនឹងស្នាក់នៅ ក្នុងគន្លងតារាវិថីរយៈពេល ៦ខែ ហើយជាលើកដំបូងពួកគេនឹងវិលជុំវិញគន្លង ដើម្បីដឹងពីលំនៅឋាន របស់មនុស្សគ្មានការរំខាន នេះបើតាមលោកស្រី Huang Weifen ប្រធានអ្នករចនាប្រព័ន្ធ របស់កម្មវិធីអវកាសយានិកចិន បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មាន។

នាវិកទាំងពីរនាក់ សរុបជាអវកាសយានិក ៦នាក់ នឹងរស់នៅជាមួយគ្នាក្នុងគន្លងតារាវិថីរយៈពេល ៥ទៅ ១០ ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នាវិក Shenzhou-14 នឹងសហការជាមួយការគ្រប់គ្រងលើដី ដើម្បីបញ្ចប់ការជួបប្រជុំគ្នា និងការសាងសង់ស្ថានីយ៍អវកាស ហើយអភិវឌ្ឍវាបន្តិចម្តងៗពីស្ថានីយអវកាសម៉ូឌុលតែមួយ ទៅជាការរួមបញ្ចូលម៉ូឌុលបី។

លោកស្រី Huang បានលើកឡើងថា នាវិក Shenzhou-14 នឹងចូលទៅក្នុងម៉ូឌុលមន្ទីរពិសោធន៍ Wentian និង Mengtian ។ លោកស្រីបានបន្ដថា ពួកគេក៏នឹងសហការជាមួយការគ្រប់គ្រងដី ដើម្បីអនុវត្តការធ្វើតេស្ត លើស្មុគស្មាញ ម៉ូឌុលពីរ ស្មុគស្មាញម៉ូឌុលបី អាវុធមេកានិចធំ និងតូចរបស់ស្ថានីយ៍ និងមុខងារច្រកចេញ នៃកាប៊ីនខ្យល់ នៅក្នុងម៉ូឌុលមន្ទីរពិសោធន៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top