ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី ចាប់ផ្ដើមវាយប្រហារតំបន់ដុនបាស ដែលជាប្រតិបត្ដិការយោធា ដំណាក់កាលទី២

គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងនៅក្នុងសុន្ទរកថា វីដេអូមួយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានចាប់ផ្តើមសមរភូមិសម្រាប់តំបន់ ដុនបាស ប៉ុន្តែអ៊ុយក្រែន នឹងការពារខ្លួនជាប់ជានិច្ច។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Ukrinform បានដកស្រង់សម្ដីលោកប្រធានាធិបតីថា “ឥឡូវនេះយើងអាចនិយាយបានថា កងទ័ពរុស្ស៊ីបានចាប់ផ្តើមសមរភូមិដុនបាស ដែលពួកគេបានរៀបចំជាយូរមកហើយ។ មួយផ្នែកធំនៃកងទ័ពរុស្ស៊ី ទាំងមូលឥឡូវនេះកំពុងផ្តោតលើការវាយលុកនេះ”។  

 លោក​បាន​បន្ថែម​ថា​”មិន​ថា​ទាហាន​រុស្ស៊ី​ប៉ុន្មាន​នាក់​ត្រូវ​បាន​ជំរុញ​ទៅ​ទីនោះ​ទេ យើង​នឹង​ប្រយុទ្ធ​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

 លោក Zelensky បានលើកឡើងថា នៅភាគខាងកើត និងខាងត្បូងនៃអ៊ុយក្រែន ថ្មីៗនេះ កងកម្លាំងរុស្ស៊ីបានព្យាយាមវាយប្រហារដោយចេតនាជាងពេលមុនបន្តិច ហើយស្វែងរកចំណុចខ្សោយក្នុងវិស័យការពាររបស់ប្រទេស ដើម្បីទៅទីនោះជាមួយកងកម្លាំងសំខាន់ៗ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top