គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើមដំណាក់កាល សកម្មនៃការវាយលុក នៅភាគខាងកើតអ៊ុយក្រែន។
យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខស្ទើរតែទាំងស្រុងនៅក្នុងតំបន់ Donetsk តំបន់ Lugansk និង Kharkiv កងកម្លាំងរុស្ស៊ីបានព្យាយាម ទម្លុះតំបន់ការពាររបស់ អ៊ុយក្រែន ។
លោក Danilov បានលើកឡើងថា កងកម្លាំងរុស្ស៊ីអាចឈានទៅមុខ បានតែនៅក្នុងទីក្រុងតូចៗ ចំនួនពីរប៉ុណ្ណោះ ដោយសង្កត់ធ្ងន់ថា យោធាអ៊ុយក្រែន កំពុងកាន់កាប់មូលដ្ឋាន របស់ពួកគេនៅកន្លែងផ្សេងទៀត នៅភាគខាងកើត អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា