ព័ត៌មានអន្តរជាតិ

Update: ទាហានរុស្ស៊ី បំផ្លាញឃ្លាំងអាវុធ ដែលផ្គត់ផ្គង់ ដោយប្រទេសលោកខាងលិច នៅជិតទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែន

ម៉ូស្គូ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ រុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា ទាហានរុស្ស៊ី បានបំផ្លាញឃ្លាំងអាវុធ ដែលផ្គត់ផ្គង់ ដោយប្រទេសលោកខាងលិច នៅជិតទីក្រុង Lviv ភាគខាងលិចប្រទេស អ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទ។

លោក Konashenkov បានប្រាប់សន្និសីទ សារព័ត៌មានមួយថា កងកម្លាំងអាកាសរុស្ស៊ីបានប្រើកាំជ្រួចអាកាស ដែលមានភាព ជាក់លាក់ខ្ពស់ ដើម្បីវាយប្រហារ មជ្ឈមណ្ឌលដឹកជញ្ជូននៃកងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែន នៅជិតទីក្រុង Lviv ដោយបានបំផ្លាញ ការបញ្ជូនអាវុធដ៏ធំ ដែលបានមកពី សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបក្នុងរយៈពេល ៦ថ្ងៃកន្លងមកនេះ។

លោក Maksym Kozytsky ប្រធានរដ្ឋបាលយោធា-ស៊ីវិលក្នុងតំបន់ Lviv បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ និង ១១នាក់ផ្សេងទៀត បានរងរបួសកាលពីព្រឹកថ្ងៃចន្ទ នៅក្នុងការវាយប្រហារ ដោយមីស៊ីលទៅលើទីក្រុង Lviv ភាគខាងលិច នៃប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top