ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគម ចលនាយុវជនកម្ពុជា ក.១៥៧ សាខាខេត្តព្រះសីហនុ និងជាប្រធានកិត្តិយស ក្រុមកង់តំបន់ភ្នំអារ៉ែង និងភរិយា ព្រមទាំងក្រុមគ្រួសារម៉ូតូធំ នៅថ្ងៃទី២៦ តុលានេះ បានចុះសំណេះសំណាល សួរសុខទុក្ខ នាំយកសម្ភារៈសិក្សា និងថវិកាមួយចំនួន យកទៅចែកជូន ដល់លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស នៅសាលាបឋមសិក្សារំដេង មានទីតាំងស្ថិតនៅ ភូមិរំដេង ឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
លោក ទៀ សុខា បានមានប្រសាសន៍ថា ដោយតបតាមការស្នើសុំពីខាងសាលា ក្នុងនោះដែរ ក្រុមការងារ និងសប្បុរសជន បានជួយចាក់ដីបំពេញបន្ថែម លើទីធ្លាសាលារៀន ធ្វើដងទង់ជាតិថ្មី និងបង្ហើយខ្លោងទ្វារ ចូលសាលារៀន សរុបថវិកាចំនួន២០លានរៀល ។
លោក ទៀ សុខា បញ្ជាក់ថា ការជួយគ្នាទៅវិញទៅមកនេះ គឺដើម្បីផ្តល់ស្នាមញញឹម និងបញ្ជាក់អោយឃើញច្បាស់ ពីទឹកចិត្ត ខ្មែរស្រលាញ់ខ្មែរ ៕