ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២៧នាក់ទៀត ខណៈជាសះស្បើយចំនួន២៤នាក់ និងស្លាប់ម្នាក់។
គិតត្រឹមព្រឹក ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ១១៧នាក់ អ្នកជាសះស្បើយចំនួន ១៣២ ៨២៥នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕