ព័ត៌មានអន្តរជាតិ

លោក Putin ៖ រុស្សីជោគជ័យ ធ្វើតេស្តមីស៊ីល ប្រភេទថ្មីប្លែកមួយ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ rt.com កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្សី បានធ្វើតេស្តជោគជ័យ នូវមីស៊ីលឆ្លងទ្វីប ប្រភេទថ្មីមួយ ដែលមានឈ្មោះថា RS-28 Sarmat ចេញពីទីតាំងបង្ហោះផ្កាយរណប Plesetsk conmodrome ដែលស្ថិតនៅភាគខាងជើង នៃប្រទេស។

នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយកងកម្លាំងយោធា របស់រុស្សីការធ្វើតេស្ត លើកនេះគឺជាការធ្វើតេស្ត លើកដំបូងនៅក្នុងការធ្វើតេស្ត ជាច្រើនដងផ្សេងទៀត ក្នុងគោលបំណង សំខាន់សម្របខ្លួន ជាមួយនឹងអាវុធប្រភេទថ្មី និង ប្លែកដែលជាកិច្ចការងារ របស់កងកម្លាំងផ្នែក យុទ្ធសាស្ត្ររបស់ប្រទេស ។

តាមការបញ្ជាក់ របស់យោធារុស្សីបានឲ្យដឹងដែរថា មីស៊ីលនេះអាចធ្វើដំណើរ ឆ្លងប្រទេសទាំងមូល ហើយទៅធ្លាក់នៅចុងបូព៍ា នៃប្រទេសចំគោលដៅ១០០ភាគរយ ក្នុងតំបន់ហ្វឹកហាត់ Kura training ground នៃតំបន់ Kamchatka Peninsula ។

គួរឲ្យដឹងដែរថា មីស៊ីលជាយុទ្ធសាស្ត្រថ្មីនេះ នឹងត្រូវបានរុស្សីយកទៅ ដើម្បីប្រើប្រាស់ជំនួសមីស៊ីល ប្រភេទ R-36M/R-36M2 Voevoda ICBMហើយបើធៀបគ្នា Sarmat មានសមត្ថភាព បំពាក់អាវុធបានច្រើន ជាងនិងសាកសមបំផុតជាមួយ នឹងអាវុធថ្មីៗផ្សេងទៀត ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top