គៀវ ៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងសមភាគីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបពិភាក្សាគ្នា អំពីការវិវត្តចុងក្រោយនៃវិបត្តិ អ៊ុយក្រែន តាមទូរស័ព្ទ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតី ទួរគី លោក Erdogan បានឲ្យដឹងថា ការជម្លៀសអ្នករបួស និងជនស៊ីវិលចេញពីទីក្រុង Mariupol របស់ប្រទេសអ៊ុយក្រែន “កន្លែងដែលស្ថានភាព កាន់តែសោកសៅជារៀងរាល់ថ្ងៃ” ត្រូវតែធានាជាបន្ទាន់។
ទន្ទឹមនឹងនេះ លោក Zelensky បានសរសេរថា លោកបានសង្កត់ធ្ងន់ លើតម្រូវការសម្រាប់ការជម្លៀសជាបន្ទាន់ នៃជនស៊ីវិលពី Mariupol រួមទាំងរោងចក្រ Azovstal និងការផ្លាស់ប្តូរជាបន្ទាន់នូវកងទ័ព ដែលត្រូវបានរារាំង ។
ប្រធានាធិបតី ទាំងពីរ ក៏បានលើកឡើង ពីបញ្ហាពាក់ព័ន្ធ នឹងដំណើរការ ចរចា រវាង រុស្ស៊ី និង អ៊ុយក្រែន ។ ការិយាល័យប្រធានាធិបតី តួកគីបានឲ្យដឹងថា លោក Erdogan បានលើកឡើងថា ប្រទេសតួកគី មានជំហរវិជ្ជមានលើបញ្ហា អ្នកធានាជាគោលការណ៍ ហើយថាប្រទេស របស់លោកត្រៀមខ្លួន ជាស្រេចក្នុងការផ្តល់ជំនួយ ដែលអាចធ្វើ ទៅបានសម្រាប់ដំណើរការចរចា ៕
ប្រែសម្រួល ឈូក បូរ៉ា