ហាវស្តុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា យ៉ាងហោចណាស់មនុស្សចំនួន ១១នាក់បានស្លាត់ ខណៈព្យុះដ៏ខ្លាំងក្លាមួយបាន បោកបក់ឆ្លងកាត់តំបន់ភាគខាងត្បូង សហរដ្ឋអាមេរិក ជាមួយគ្នានេះដែរ មានកម្លាំងខ្យល់បោកបក់ខ្លាំង ព្យុះកំបុតត្បូង និងគ្រោះទឹកជំនន់កើតឡើង ។
ក្រុមមន្ត្រីក្នុងស្រុកបាននិយាយថា ក្នុងចំណោមជនរងគ្រោះទាំងនោះ មានមន្ត្រីប៉ូលិសម្នាក់ និងអ្នកពន្លត់ អគ្គីភ័យម្នាក់ផងដែរ បានស្លាប់នៅក្រុង Lubbock រដ្ឋតិចសាស់ កាលពីព្រឹកថ្ងៃសៅរ៍ ។ ជាមួយគ្នានេះដែរ បង្កឲ្យម្នាក់ទៀតរងរបួសធ្ងន់ ក្រោយមកទៀត ពួកគេត្រូវបានរថយន្តមួយគ្រឿងបុកចំ ស្របពេលជួបនឹងគ្រោះថ្នាក់ ចរាចរណ៍ ។
ពលរដ្ឋរាប់សិបពាន់នាក់ គ្មានភ្លើងអគ្គីសនីប្រើប្រាស់ ចាប់ពីរដ្ឋតិចសាស់ ដល់រដ្ឋអូអៃយ៉ូ ។ ម្យ៉ាងទៀត ផ្លូវ ជាច្រើនត្រូវបានបិទផ្អាក ដំណើរការធ្វើចរាចរណ៍ទៅមក ដោយសារគ្រោះទឹកជំនន់ ។
ជើងហោះហើរជាង ១.២០០ជើង ត្រូវផ្អាកជាបណ្តោះអាសន្ន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា