ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Taal នៅលើកោះសំខាន់ របស់ហ្វីលីពីន កក្រើកឡើងវិញបង្កការ គំរាមកំហែងដល់ អាយុជីវិតមនុស្ស

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ថា ភ្នំភ្លើង Taal ដែលស្ថិតនៅលើដែនកោះដ៏សំខាន់ គឺកោះ Luzon នៅក្នុងប្រទេសហ្វីលីពីន បានបន្លឺសូរសន្ធឹកដែលគំរាមកំហែង ដល់អាយុជីវិតមនុស្សនៅថ្ងៃអាទិត្យ ដែលបានភាយផ្សែង និងផេះប៉ើងពេញមេឃប្រមាណ ១០០ម៉ែត្រឡើងទៅលើ ។

វិទ្យាស្ថានតាមដាន បន្ទុះភ្នំភ្លើងហ្វីលីពីន និងរញ្ជួយដី (Phivolcs) នៅថ្ងៃអាទិត្យនេះ បានលើកឡើងអំពី កម្រិតនៃការប្រុងប្រយ័ត្នខ្ពស់ទៅលើភ្នំភ្លើង Taal នៅខេត្ត Batangas ចម្ងាយប្រមាណ ៥០គីឡូម៉ែត្រប៉ុណ្ណោះស្ថិតនៅ ភាគខាងត្បូងនៃក្រុងម៉ានីល ហើយព្រមានអំពីការផ្ទុះឡើងគ្រប់ពេល ។

វិទ្យាស្ថានបានឲ្យដឹង នៅក្នុងការផ្តល់ដំបូន្មានរបស់ខ្លួនថា “នេះជាសកម្មភាពដ៏រស់រវើក នៅតែបន្តកើតមានឡើង គឺនេះជាការបង្ហាញឲ្យដឹង” ។

សូមបញ្ជាក់ថា ភ្នំភ្លើង Taal ជាភ្នំភ្លើងដែលមានសកម្មភាព ខ្លាំងបំផុតលំដាប់លេខ២ ក្នុងចំណោមភ្នំភ្លើងនៅក្នុងប្រទេសហ្វីលីពីន ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top