ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងអាមេរិកពិភាក្សាគ្នា លើបញ្ហាវិបត្តិក្នុងតំបន់មជ្ឈឹមបូព៌ា

មូស្គ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី១១ ខែមករានេះ បានសរសេរថា ដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងលោករដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអាមេរិក បានពិភាក្សាគ្នាតាមទូរស័ព្ទ ពាក់ព័ន្ធទៅនឹងបញ្ហាសំខាន់ ស្តីអំពីស្ថានការណ៍នៅមជ្ឈឹមបូព៌ា។

អ្វីដែលយើងមើលឃើញនៅពេលនេះ ភាពតានតឹងបានកើនឡើងនៅមជ្ឈឹមបូព៌ា បន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អាមេរិក នៅជិតអាកាសយានដ្ឋានអន្តរជាតិបាកដាដ កាលពីថ្ងៃទី ៣ ខែមករា បានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ Qassem Soleimani អតីតមេបញ្ជាការកងកំលាំងឆ្មាំបដិវត្តឥស្លាមអ៊ីរ៉ង់ និងការវាយបកឆ្លើយតបរបស់អ៊ីរ៉ងវិញ លើទីតាំងមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។

ទោះបីជាយ៉ាងណាក្តី ក្រោយការវាយប្រហារចុងក្រោយនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានអះអាងថា គ្មានយោធាអាមេរិកណា រងគ្រោះដល់ជីវិត ដែលបណ្តាលមកពី ការវាយប្រហារមីស៊ីលរបស់អ៊ីរ៉ង់ឡើយ ដោយបន្ថែមថាសហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម បន្ថែមប្រឆាំងនឹងទីក្រុងតេរ៉ង់៕

ប្រែសម្រួល៖ស៊ុនលី

To Top