ព័ត៌មានអន្តរជាតិ

Update: អ៊ុយក្រែន​ កំពុងស្វែងរកលទ្ធភាព ក្នុងការទទួលបានកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារ រៀងរាល់ខែពី IMF

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងស្វែងរក លទ្ធភាពក្នុងការទទួលបានប្រាក់ប្រមាណជា ៥ពាន់លានដុល្លារ ពីមូលនិធីរូបិយវត្ថុអន្តរជាតិ IMF ជារៀងរាល់ខែ។

សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី Denys Shmyhal ដោយបានបញ្ជាក់ទៀតថា៖ ពួកយើងគឺកំពុងពិភាក្សាគ្នាអំពីកញ្ចប់ប្រាក់ ៥ពាន់លានដុល្លារ ក្នុងមួយខែហើយយើងកំពុងរងចាំ ការសម្រេចចិត្តដោយភាគីចំនួន២ គឺទាំង IMF និងធនាគារពិភពលោក World Bank ។

លោក Shmyhal បានបន្តទៀតដែរថា៖ កញ្ចប់ប្រាក់ទាំងនេះគឺជា អ្វីដែលអ៊ុយក្រែនកំពុងចាំបាច់ ក្នុងការប្រើប្រាស់ក្នុងការធ្វើការងារ ទៅលើបញ្ហាមនុស្សធម៍ និងបញ្ហាសង្គម នៅក្នុងប្រទេសជារៀងរាល់ថ្ងៃ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top