ព័ត៌មានអន្តរជាតិ

ទស្សនាវដ្ដី «Qiushi» ចុះផ្សាយ​អត្ថបទសំខាន់របស់លោក Xi Jinping ក្រោម​ចំណង​ជើង​ ” ពន្លឿនការកសាង ប្រទេ​ស​ខ្លាំង​ក្លា ​ខាង​​​បច្ចេកវិទ្យា និង​សម្រេច​បាន ​នូវ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់ ​ដោយ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង ”

នាថ្ងៃទី​ ១ ខែ​ឧសភា​​ ទស្សនាវដ្ដី «Qiushi» បាន​ចុះផ្សាយ​អត្ថបទសំខាន់ របស់លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការ​មជ្ឈិម​បក្សកុម្មុយនិស្ត​ចិន ប្រធាន​រដ្ឋចិន​​ និង​ជា​ប្រធាន​គណៈកម្មាធិការ ​យោធា​មជ្ឈិម​ចិន​​ ​ក្រោម​ចំណង​ជើង​ ” ពន្លឿនការកសាងប្រទេ​ស​ខ្លាំង​ក្លា ​ខាង​​​បច្ចេកវិទ្យា និង​សម្រេច​បាន​នូវ​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដោយ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង » ។

អត្ថបទ​នេះ​បាន​ចែង​ថា​ បុព្វហេតុ​បច្ចេកវិទ្យា​មាន​នាទី​ និង​បាន​ដើរ​តួនាទី​ជាយុទ្ធសាស្ត្រ​ដ៏​សំខាន់ ​ក្នុង​បុព្វហេតុ​បក្សនិងប្រជាជនជានិច្ច​​ ។ ប្រទេស​ចិន​ត្រូវ​ឈរ​លើ​ដំណាក់​កាលអភិវឌ្ឍន៍ថ្មី អនុវត្តគំនិតអភិវឌ្ឍន៍ថ្មី បង្កើតនិម្មាបនកម្ម​អភិវឌ្ឍន៍ថ្មី  ជំរុញ​ការអភិវឌ្ឍ​ប្រកបដោយគុណភាពខ្ពស់​ ត្រូវ​អនុវត្តយ៉ាងស៊ីជម្រៅ​នូវយុទ្ធសាស្ត្រស្តីពី​​ការ​អភិវឌ្ឍ​ប្រទេស​តាមរយៈវិទ្យាសាស្ត្រ និងការអប់រំ​ យុទ្ធសាស្ត្រស្តីពីការ​អភិវឌ្ឍ​ប្រទេសតាមរយៈធនធាន​មនុស្ស​ និងយុទ្ធសាស្ត្រស្តីពី​​ការអភិវឌ្ឍតាម​រយៈការច្នៃប្រឌិត​ថ្មី​ ក្នុង​ន័យ​ធ្វើឱ្យ​មាន​សុក្រឹតភាព ​នូវប្រព័ន្ធនវានុវត្តន៍ជាតិ និងពន្លឿនការកសាងប្រទេសខ្លាំង​ក្លា​ខាង​បច្ចេកវិទ្យា​ ៕

To Top