វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក លោក Ryan McCarthy បានឲ្យដឹងថា លោកទទួលស្គាល់ហានិភ័យ នៃប្រទេសកូរ៉េខាងជើង ចាត់វិធានការ បង្កហេតុនៅក្នុងភាពតាន តឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែបានបដិសេធថា មិនមានការជាប់ទាក់ទងគ្នា ដោយផ្ទាល់នោះទេ។
នៅក្នុងព្រឹត្តិការណ៍មួយ នៅឯវិទ្យាស្ថាន Brookings, លោក McCarthy ត្រូវបានគេចោទជាសំណួរអំពីលទ្ធភាព ដែលថាកូរ៉េខាងជើង នឹងចាប់ផ្តើមបង្កហេតុខណៈ ដែលយោធាអាមេរិកផ្តោតប្រតិបត្តិការ របស់ខ្លួនលើការគំរាមកំហែងពីអ៊ីរ៉ង់។
លោកបាននិយាយ ដោយមិនបញ្ជាក់ថា៖ «ខ្លួនតែងតែប្រថុយនឹងរឿងនោះ ខ្ញុំមិនឃើញមានការទាក់ទង ដោយផ្ទាល់នា ពេលបច្ចុប្បន្ននេះទេ ។ ចាប់តាំងពីចុងឆ្នាំ មុនប្រទេសកូរ៉េខាងជើង បានលើកឡើងថា ខ្លួនអាចសាកល្បង មីស៊ីលបាលីស្ទិកអន្តរទ្វីប ដើម្បីប្រឆាំង នឹងការចរចានុយក្លេអ៊ែរ ដែលជាប់គាំង ជាមួយសហរដ្ឋអាមេរិក ៕
ដោយ ឈូក បូរ៉ា