បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា ទណ្ឌកម្មរបស់លោកខាងលិច ដែលដាក់លើរុស្ស៊ីជុំវិញការ វាយលុកយោធារបស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន នឹងមិនត្រូវបានដកចេញទេ លុះត្រាតែក្រុងម៉ូស្គូដកទ័ព ចេញពីប្រទេសជិតខាង។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយ Bild កាលពីថ្ងៃអាទិត្យ លោកស្រី Baerbock បានពន្យល់ថា “បទឈប់បាញ់អាចជាជំហានដំបូងប៉ុណ្ណោះ” នៅពេលនិយាយអំពីការដកទណ្ឌកម្មចេញ។
លោកស្រីបាននិយាយថា “វាច្បាស់ណាស់សម្រាប់ពួកយើងថា ទណ្ឌកម្មអាចត្រូវបានដកចេញ បានលុះត្រាតែរុស្ស៊ីដកទ័ពចេញ” ដោយលោកស្រីបន្ថែមថា “សន្តិភាពលើលក្ខខណ្ឌ ដែលកំណត់ដោយរុស្ស៊ី” នឹងមិននាំមកនូវសន្តិសុខដល់អ៊ុយក្រែន ឬអឺរ៉ុបនោះទេ។ “អាក្រក់បំផុត វានឹងក្លាយជាការអញ្ជើញ ទៅសង្រ្គាមបន្ទាប់ សូម្បីតែខិតទៅជិតព្រំដែនរបស់យើង” ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
