សេអ៊ូល៖ របាយការណ៍ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសកូរ៉េខាងជើង ស្ថិតនៅលំដាប់លេខ ១ លើពិភពលោក ទាក់ទងនឹងសមាមាត្រ នៃការចំណាយខាងយោធា ក្នុងផលិតផលក្នុងស្រុក សរុបរវាងឆ្នាំ ២០០៧-២០០៧ ទោះបីជាចំនួន សរុបមានត្រឹមតែ ១ ភាគ ១០ នៃការចំណាយខាងយោធា របស់ប្រទេសកូរ៉េខាងត្បូង ក៏ដោយ។
យោងតាមរបាយការណ៍ ចំណាយយោធាពិភពលោក និងការផ្ទេរសព្វាវុធឆ្នាំ២០១៩ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានឲ្យដឹងថា ការចំណាយផ្នែកយោធា របស់កូរ៉េខាងជើងមានជាមធ្យម ប្រមាណជា ៣,៦ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ចំនួននោះស្មើនឹង ១៣,៤ ទៅ ២៣,៣ ភាគរយនៃផលិតផលក្នុងស្រុក សរុបជាមធ្យមរបស់ប្រទេសចំនួន ១៧ ពាន់លានដុល្លារ ក្នុងអំឡុងពេលនោះ។
របាយការណ៍បានឲ្យដឹងថា ភាគរយត្រូវបានបង្ហាញជាជួរ ដោយសារវិធីផ្សេងគ្នា នៃការប្តូររូបិយប័ណ្ណ ទៅជាដុល្លារអាមេរិក។ ហើយប្រទេសអូម៉ង់ គឺជាប្រទេសដែលឈរនៅលំដាប់ទី ២ ដោយចំណាយប្រហែល ១២,១ ភាគរយនៃផលិតផលក្នុងស្រុក សរុបរបស់ខ្លួនលើយោធាបន្ទាប់មក គឺប្រទេសអារ៉ាប់ប៊ីសាអូឌីត ៩,៣ ភាគរយ៕ ដោយ៖ ឈូក បូរ៉ា