ព័ត៌មានអន្តរជាតិ

បារាំង និងរុស្ស៊ីចង់ការពារ កិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីនៃប្រទេសបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា ប្រទេសបារាំងនិងប្រទេសរុស្ស៊ី មានបំណងដូចគ្នាចង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ របស់ប្រទេសអ៊ីរ៉ង់។ 

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកប្រធានាធិបតីបារាំង បានមានប្រសាសន៍ថា លោកមានកិច្ចសន្ទនាគ្នា តាមទូរស័ព្ទមួយ នៅថ្ងៃអាទិត្យ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ 

គួរបញ្ជាក់ថា មេដឹកនាំនៃប្រទេសអង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានអំពាវនាវឲ្យប្រទេសអ៊ីរ៉ង់វិលត្រឡប់ មកអនុវត្តពេញលេញ តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ ដែលបានធ្វើឡើងជាមួយ មហាអំណាចពិភពលោកវិញ និងឈប់បន្តធ្វើអំពើហិង្សាតទៅទៀត៕ 

ប្រែសម្រួល៖ ប៉ាង កុង 

To Top