នយោបាយ

អាមេរិក ដូរសន្លឹកបៀរ ពីសម រង្ស៊ី មក កឹម សុខា បានសម្រេច

ភ្នំពេញ ៖ នៅក្នុងឆាកនយោបាយ ត្រូវបានគេមើលឃើញ ប្រទេសមហាអំណាច តែងតែស្រវេស្រវ៉ា រកអ្នកតំណាងឬអ្នកដើរតាម គោលនយោបាយ របស់ខ្លួន (កូនជឹង) នៅក្នុងប្រទេសមួយដែលខ្លួនគិតថា មិនទាន់សមស្រប ទៅបំណងរបស់ខ្លួន។

ជាក់ស្ដែងសម្រាប់កម្ពុជា ឯណោះវិញ ត្រូវបានគេមើលឃើញថា សហរដ្ឋអាមេរិក បានដូរសន្លឹកបៀរលេង ដោយបោះបង់ក្រុមលោក សម រង្ស៊ី ដែលកំពុងរត់ចោលស្រុក ស្រវ៉ាចាប់លោក កឹម សុខា ដែលខ្លួនមើលឃើញថា ជាអ្នកនយោបាយ អត់ធ្មត់ មិនរត់ចោលមាតុភូមិ ដូចក្រុមលោក សម រង្ស៊ី។

នៅលើគេហទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក សម្រេចដូរសន្លឹកបៀរ បានសម្រេចហើយ ពោលអាមេរិក រុញពួកក្រុមជ្រុលនិយមខ្មែរមួយក្រុម ក្រៅប្រទេសដឹកនាំដោយ សម រង្ស៊ី មកចាប់យកក្រុម កឹម សុខា វិញ»។

លោក សយ សុភាព អះអាងថា ការដូរសន្លឹកបៀរនេះ ព្រោះ អាមេរិក ចង់ដូរយុទ្ធសាស្ត្រ ដោយងាកមកសហការ ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាវិញ។

លោក សយ សុភាព គួសបញ្ជាក់ថា ”សហរដ្ឋអាមេរិក នឹងទទួលបានផលច្រើនរួមទាំង ហើយបញ្ចប់អារិភាព ជាមួយរដ្ឋបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ម្ចាស់ «ពានឯកសន្តិភាព ២៩ ធ្នូ ១៩៩៨» “។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top