ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស លើកឡើងពីបញ្ហា បញ្ជូនជនភៀសខ្លួនអ៊ុយក្រែន ទៅអាហ្វ្រិក

បរទេស៖យោងតាមចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថាជនភៀសខ្លួនអ៊ុយក្រែន ដែលចាកចេញពីជម្លោះរវាងប្រទេសរុស្សី និងប្រទេសអ៊ុយក្រែននោះ នឹងមិនត្រូវបញ្ចូនទៅកាន់ប្រទេស Rwanda ប្រទេសអាហ្វ្រិក។

ការលើកឡើងដោយផ្ទាល់ពីសំណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានបញ្ជាក់ថាបែបនេះថា៖ ការសម្រេចចិត្តនេះ នឹងមិនអាចកើតឡើងឡើយ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា៖រដ្ឋាភិបាលទីក្រុងឡុង នឹងបន្តរក្សាជំហក្នុងការគាំទ្រ ដល់ប្រទេសអ៊ុយក្រែននិងពលរដ្ឋរបស់ខ្លួន ក្នុងពេលវិបត្តិបែបនេះ ហើយជាក់ស្តែងអង់គ្លេស គឺជាអ្នកដែលបានជួយដល់ពលរដ្ឋ ជនភៀសខ្លួនអ៊ុយក្រែន បានច្រើនជាងគេបំផុត។

លោកបន្ថែមថា៖មិនមានប្រទេសណា ដែលបានបើកបេះដូងបានច្រើន ចំពោះពលរដ្ឋគេចចេញពីតំបន់សង្គ្រាម ពីជុំវិញពិភពលោក តាំងតែពីឆ្នាំ២០១៥ ដូចអង់គ្លេសឡើយ។គ្មានអ្នកណាបានធ្វើបែបនេះឡើយ៕ ប្រែសម្រួល៖ស៊ុនលី

To Top