ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថានឹងមិនមាន ការបញ្ជូនអាវុធ នុយក្លេអ៊ែរ ទៅឱ្យប្រទេសអ៊ុយក្រែន ឡើយ

បរទេស៖ យោងតាមការបញ្ជាក់ ដោយមន្ត្រីជាន់ខ្ពស់អាមេរិក លោកស្រី Karen Donfried កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានសង្កត់ធ្ងន់ថា មកដល់ពេលនេះ គឺមិនដែលមាន សំណួរណាមួយ ដើម្បីបញ្ជាក់ថាតើអាមេរិក នឹងបញ្ជូនអាវុធនុយក្លេអ៊ែរ ទៅឲ្យប្រទេសអ៊ុយក្រែន នោះទេ ទោះបីជាយ៉ាងណាក្តី លោកស្រីក៏មិនបានធ្វើការថ្លែង ជាសាធារណៈបដិសេធ ឬយល់ព្រម នោះដែរថាភាគី ខាងអាមេរិក ឬអ៊ុយក្រែន ជាអ្នកវាយប្រហារ ដោយអាវុធនេះមុន នៅពេលណាមួយ។

លោកស្រី Donfried បានបញ្ជាក់ប្រាប់ទៅកាន់ សមាជិកសភាទាំងអស់អំឡុង នៃកិច្ចប្រជុំរបស់គណកម្មការ ទំនាក់ទំនងការបរទេសថា៖ អាមេរិកមិនគឺមិនមែនជា ភាគីចូលរួមជម្លោះនោះឡើយ។
អាមេរិកនឹងផ្គត់ផ្គង់ តែជំនួយមនុស្សធម៍ ព្រមទាំងអាវុធប៉ុណ្ណោះ ទៅឲ្យអ៊ុយក្រែន ប៉ុន្តែមិនមែនជាអាវុធនុយក្លេអ៊ែរ ឡើយ។

ទោះបីជាយ៉ាងណាក្តី សម្រាប់រុស្ស៊ី វិញបានយល់ឃើញថាអាមេរិក គឺជាអ្នកចូលរួមនៅក្នុងជម្លោះនេះ រួចទៅហើយ ពីព្រោះថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន គឺជាអ្នកផ្គត់ផ្គង់អាវុធ និងប្រតិបត្តិការស៊ើបអង្កេត ទៅឲ្យរដ្ឋាភិបាល ទីក្រុងគៀវ។

កន្លងមករដ្ឋមន្ត្រីក្រសួងការបរទេស រុស្ស៊ី លោក Sergey Lavrov បានចោទប្រកាន់អាមេរិក និងសម្ព័ន្ធមិត្តណាតូ ទាំងឡាយថា៖ ពួកគេបានចូលរួមធ្វើសង្គ្រាម ប្រឆាំងនឹងប្រទេសរុស្ស៊ី តាមរយៈអ្នកតំណាង
ម្នាក់ ហើយពួកគេបានធ្វើការផ្គតផ្គង់ អាវុធជាច្រើន ទៅឲ្យភាគីមួយនេះ ដើម្បីធ្វើសង្គ្រាមមួយនេះ រួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី
https://www.rt.com/news/555389-nuclear-weapons-ukraine-senate/

To Top