ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វាំងឡង់ នឹងទូរស័ព្ទផ្ទាល់ ទៅកាន់ប្រធានាធិបតីរុស្សី

បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃសុក្រម្សិលមិញនេះ បានឲ្យដឹងថា ប្រធានាធីបតី
ហ្វាំងឡង់លោក Sauli Niinisto ត្រូវបានគេជឿជាក់ថា នឹងធ្វើការហៅទូរស័ព្ទទៅកាន់ សមភាគីលោក
ប្រធានាធីបតីរុស្សី Vladimir Putin ដើម្បីពិភាក្សាអំពីបញ្ហាស្ថេរភាពសន្តិសុខ ក្នុងតំបន់និងការសម្រេចចិត្ត
របស់ហ្វាំងឡង់ក្នុងការ ចូលរួមជាមួយនឹងណាតូ។

សេចក្តីថ្លែងការណ៍របស់លោក Niinsto ទៅកាន់ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុក TT news បានធ្វើការបញ្ជាក់
អំពីផែនការរបស់លោក ដើម្បីជួបជាមួយនឹងលោក Putin ពោលគឺនៅក្រោយមួយថ្ងៃ ដែលហ្វាំងឡង់ទទួលបាន កាលកំណត់
ដើម្បីដាក់ពាក្យសុំជាសមាជិក របស់ណាតូដោយមិនមាន ការពន្យាពេលឡើយ។

វិមានក្រមឡាំងធ្លាប់បានព្រមាន ហើយថាការសម្រេចចិត្តណាមួយ របស់ហ្វាំងឡង់ជាមួយនឹងណាតូ នឹងក្លាយទៅជាការគម្រាមកំហែង ដល់ប្រទេសរុស្សី ហើយជាពិសេសវានឹងនាំឲ្យ មានការបង្កើនសកម្មភាពយោធាអាមេរិក ឆ្ពោះទៅភាគខាងកើតដែលវា នឹងបង្កទៅជាបញ្ហាអសន្តិសុខខ្លាំង ដល់តំបន់ជាមិនខាន៕

ប្រែសម្រួល៖ ស៊ុន លី

To Top