ព័ត៌មានជាតិ

ក្រសួងបើកតំបន់សម្បទាន ស្វែងរុករករ៉ែ៨ សម្រាប់ដាក់ពាក្យ ស្នើសុំអាជ្ញាបណ្ណស្វែងរុករក

ភ្នំពេញ ៖ តំបន់សម្បទាន ស្វែងរុករករ៉ែចំនួន៨តំបន់ ត្រូវបានប្រកាសបើកឲ្យដាក់ពាក្យ ប្រកួតប្រជែងជាសាធារណៈ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ។

៨តំបន់នោះរួមមាន៖
១. តំបន់អូរកោងកាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង
២. តំបន់ភ្នំនទោង ស្រុកជ័យសែន ខេត្តព្រះវិហារ
៣. តំបន់ភ្នំច្រាច ស្រុកឆែប និងស្រុកសែនជ័យ ខេត្តព្រះវិហារ
៤. តំបន់ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ
៥. តំបន់ខ្វាវខាងកើត ឃុំខ្វាវ ខេត្តសៀមរាប និងឃុំស្រែយ៉ាង រណសិរ្ស ខេត្តព្រះវិហារ
៦. តំបន់ខ្វាវខាងលិច ឃុំខ្វាវ ឃុំតាសៀម និងឃុំស្វាយលើ ខេត្តសៀមរាប
៧. តំបន់ព្រែកខ្លុង ស្រុកកែវសីមា ខេត្តមណ្ឌលគិរី
៨. តំបន់អូរខ្ទង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕

To Top