ព័ត៌មានអន្តរជាតិ

អាមេរិកដកចិន ចេញពីបញ្ជីប្រទេសតាមដាន ការអនុវត្ដរូបិយវត្ថុ មុនឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម

វ៉ាស៊ីនតោន៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថាប្រទេសចិន លែងជា “ អ្នករៀបចំរូបិយវត្ថុ” ទៀតហើយ ដោយដកចេញនូវការរចនា ដែលបានដាក់ចេញតាំងពីខែសីហា ឆ្នាំមុន នៅពេលដែលប្រទេសទាំងពីរ កាន់តែខិតជិតឈានដល់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ ដើម្បីនាំបទឈប់បាញ់ជាបណ្តោះអាសន្ន ទៅនឹងសង្គ្រាមពន្ធគយទ្វេភាគី។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំទៅសភា ស្តីពីគោលនយោបាយ ប្តូរប្រាក់បរទេសនាយកដ្ឋាននេះ បានសន្និដ្ឋានថា ប្រទេសចិន នៅតែស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្ម ចំនួន ១០ រួមទាំងប្រទេសជប៉ុន ផងដែរដែលការអនុវត្តរូបិយវត្ថុ សមនឹងទទួលបានការយកចិត្តទុកដាក់។

ប៉ុន្តែរបាយការណ៍ បានឲ្យដឹងថា ប្រទេសចិន មិនសមនឹងត្រូវបានគេកំណត់ថា ជាអ្នករៀបចំរូបិយវត្ថុនោះទេ ដោយកត់សម្គាល់ថា ខ្លួនបានប្តេជ្ញាអនុវត្ត ដើម្បីជៀសវាងពីការធ្លាក់ចុះ នៃការប្រកួតប្រជែង និងមិនផ្តោតលើអត្រាប្តូរប្រាក់របស់ខ្លួន សម្រាប់គោលបំណង ប្រកួតប្រជែងនោះទេ នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដំណាក់កាលទី១ ដែលសហរដ្ឋអាមេរិក និងចិនគ្រោង នឹងចុះហត្ថលេខានៅថ្ងៃពុធនេះ៕ ដោយ៖ ឈូក បូរ៉ា

To Top