សេអ៊ូល៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៤ ខែមករានេះ បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានធ្វើការប្រកាសបង្ហាញ អំពីភាពសុទិដ្ឋិនិយមរបស់លោក ចំពោះទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ទោះបីជាកិច្ចពិភាក្សា ដែលកំពុងជាប់គាំងរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នាំមកនូវការលំបាក ដល់ទំនាក់ទំនងអន្តរកូរ៉េក៏ដោយ។
លោកមូនបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទកាសែត តាមទូរទស្សន៍មួយនៅឯវិមានប្រធានាធិបតី ដោយបន្ថែមថា ទោះបីទំនាក់ទំនងអន្តរកូរ៉េ ជួបប្រទះនឹងការលំបាក ដោយសារតែកូរ៉េខាងជើង – សហរដ្ឋអាមេរិក កំពុងជាប់គាំងក៏ដោយ ក៏ការសន្ទនាកិច្ចខិតខំប្រឹងប្រែង នៅតែត្រូវបានធ្វើឡើង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអន្តរកូរ៉េ តាមរយៈការសន្ទនា។
លោកមូន បាននិយាយទៀតថា ទាំងអន្តរកូរ៉េនិងកូរ៉េខាងជើង – អាមេរិក គឺការសន្ទនាទាំងឡាយ គឺមិនអាចត្រូវបានចាត់ទុក ចូលទៅក្នុងដំណាក់កាលទុទិដ្ឋិនិយមនោះទេ។ លើសពីនេះ យោងទៅលើអ្វី ដែលសារអបអរសាទរថ្ងៃខួបកំណើត របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើង លោកគីម ជុងអ៊ុន លោកមូននោះ គឺបានក្លាយទៅជាសារ ដ៏មានវិជ្ជមានបំផុតមួយ៕
ប្រែសម្រួល៖ស៊ុនលី