ភ្នំពេញ ៖ នេះជាការលើកទី៤ហើយ ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាមួយក្រុមអ្នកសារព័ត៌មាន មកពីគ្រប់ស្ថាប័នចម្រុះ នៅទូទាំងប្រទេសជាង៥ពាន់នាក់ នាល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ។
ការជួបលើកទី៤ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេច ចំពោះបងប្អូនអ្នកសារព័ត៌មាន ។
ហើយនេះ គឺជាខួប៣៥ឆ្នាំ នៃការឡើងកាន់តំណែង ជានាយករដ្ឋមន្រ្តី របស់សម្តេចតេជោ (ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ -១៤ ខែមករា ឆ្នាំ២០២០) ៕