ព័ត៌មានជាតិ

សម្តេចតេជោ មិនទាមទារឲ្យភាគីអាមេរិក ចាត់វិធានការផ្លូវច្បាប់ លើបុរសម្នាក់គប់ស្បែកជើង លើសម្តេចទេ តែសម្តេចផ្តាំថា តើនេះជាសិទ្ធិបញ្ចេញមតិឬ? (Video)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសមិនទាមទារ ឲ្យភាគីអាមេរិក ចាត់វិធានការផ្លូវច្បាប់ លើបុរសម្នាក់គប់ស្បែកជើង លើសម្តេចទេ ប៉ុន្តែសម្តេចបានផ្តាំទៅភាគី សហរដ្ឋអាមេរិកថា តើបុរសម្នាក់ ដែលយកស្បែកជើងគប់ មកលើសម្តេចនៅមុខសណ្ឋាគារ នៅរដ្ឋធានីវ៉ាស៊ីនតោននោះ ជាសិទ្ធិនៃការបញ្ចេញមតិ?។

សម្តេចក៏បានឲ្យភាគីអាមេរិក គិតគូឲ្យបានច្បាស់លាស់ផងដែរ ករណីបើគប់ស្បែកជើងនេះ។

សម្តេចថា បើពេលនោះសម្តេច បណ្តោយឲ្យអង្គរក្ស គឺអ្នកគប់ស្បែកជើងមកសម្តេចនោះ ពិតជាគ្រោះថ្នាក់ហើយ តែសម្តេចបានបញ្ជា មិនឲ្យធ្វើអ្វីលើគេ ។ នេះជាទុកជាភ័ព្វសំណាងរបស់អ្នកឯងហើយ ។

សម្តេចបន្តថា ក្រោយកើតហេតុរួចហើយ មានអ្នកនៅភ្នំពេញស្នើមកសម្តេចធ្វើបាតុកម្ម នៅមុខទូតអាមេរិកអាមេរិកនៅភ្នំពេញ ដើម្បីប្រឆាំងអ្នកគប់ស្បែកជើងសម្តេច ។

ទោះបីជាយ៉ាងណា សម្តេចក៏ផ្តាំអ្នកគាំទ្រ កុំឲ្យតបតជាមួយអ្នកប្រឆាំងសម្តេច ។

សម្តេចក៏បានលើកឡើងថា មានអ្នកប្រឆាំងសម្តេច បានគេចាត់ទុកបុរសគប់ស្បែកជើងសម្តេចថា ជាវីរៈបុរស ៕

To Top