ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារស៊ើបការណ៍ បរទេសរុស្សីរកឃើញថា អាមេរិកកំពុងជ្រើសរើសកម្លាំង ISIS មកប្រយុទ្ធនៅអ៊ុយក្រែន

បរទេស៖ ទីភ្នាក់ងារស៊ើបការណ៍ពិសេស បរទេសរបស់ប្រទេសរុស្សីឬ SVR កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការអះអាងអំពីការរកឃើញមួយរបស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងធ្វើសកម្មភាព ជ្រើសរើសកម្លាំងប្រយុទ្ធ ចេញពីក្រុមភេវរកម្ម ISIS ដើម្បីយកមកប្រយុទ្ធ នៅក្នុងប្រទេសអ៊ុយក្រែន។

របាយការណ៍ដដែលបានបញ្ជាក់ទៀតថា អាមេរិកប្រើប្រាស់យុទ្ធសាស្ត្រនេះ ក្នុងគោលបំណងសំខាន់តែមួយគត់ គឺទទួលបានជ័យជំនះនៅក្នុងបញ្ហាភូមិសាស្ត្រនយោបាយ ជាមួយនឹងប្រទេសរុស្សីប៉ុណ្ណោះ។

ភ្នាក់ងារសំងាត់ SVR ក៏បានចង្អុលបង្ហាញចំៗផងដែរ ទៅលើទីតាំងមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរីដែលមានឈ្មោះថា al-Tanf គឺជាទីតាំងដែលស្ថិតនៅ ជិតព្រំដែនជាមួយនឹងប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់នោះ គឺជាទីតាំងសម្រាប់ កិច្ចការងារមួយនេះ ។

SVR បន្ថែមថាបច្ចុប្បន្នក្រុម ISIS ប្រមាណជា ៥០០នាក់ កំពុងត្រូវបានបង្វឹកឡើងវិញ ជាបន្តបន្ទាប់ដោយក្នុងនោះ មានទាំងក្រុមប្រយុទ្ធ ISIS ប្រមាណជា ៦០នាក់ ដែលទើបតែត្រូវបានគេដោះលែង ចេញពីតំបន់គ្រប់គ្រង ដោយក្រុមឃឺដនៅក្នុងប្រទេសស៊ីរីផងដែរ និងត្រូវបានបញ្ចូនទៅកាន់មូលដ្ឋាន al-Tanf ៕

ប្រែសម្រួល៖ ស៊ុន លី

To Top