អត្ថបទ

កក្រើកទៀតហើយ! ថ្ងៃទី២១ WURKZ ប្រដាល់គុនខ្មែរទូទាំងប្រទេស ធ្វើដំណើរដល់ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២១ ខែឧសភា ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ WURKZ ប្រដាល់គុនខ្មែរទូទាំងប្រទេស នឹងធ្វើដំណើរដល់ ខេត្តបន្ទាយមានជ័យ​ ត្រៀមផ្តល់ នូវផ្ទាំងទស្សនីយភាពអស្ចារ្យ នៃការប្រដាល់ក្បាច់គុនខ្មែរ ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC ជាមួយនឹងកម្មវិធីប្រូម៉ូសិនពិសេស នៃការលក់ផលិតផល របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។

នេះគឺជាជុំទី៥ នៃការប្រកួតសន្សំពិន្ទុ របស់កីឡាករទាំង ១២ រូប បែងចែកជាពូល A និង B ដែលធ្វើការប្រកួតគ្នា ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ ពិភពលោកដំបូងបង្អស់ នៅកម្ពុជា និងប្រាក់លានច្រើនសន្ធឹកសន្ធាប់ ពីភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខ។

ទីតាំងប្រដាល់នឹងធ្វើឡើង នៅទីក្រុងកម្សាន្តហ៊ុយ ឡេង ផ្លូវជាតិលេខ ៦ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលនឹងមានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ ថោន ហ្វូល អេចឌីធីវី ឬតាមរយៈការផ្សាយបន្តផ្ទាល់ លើទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia

បន្ថែមពីការមើលប្រដាល់ អ្នកចូលរួមក៏មានឱកាស ទិញផលិតផលជាច្រើនរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមមាន ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ទឹកក្រូចអាយស៍ IZE និងស្រាបៀរ កម្ពុជា ជាមួយនឹងការប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ច្រើនទៀតផង។

កន្លងមក WURKZ ប្រដាល់គុនខ្មែរទូទាំងប្រទេស បានធ្វើដំណើរទៅខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។ ជាក់ស្តែង ព្រឹត្តិការណ៍នៅខេត្តបាត់ដំបង នាពេលថ្មីៗនេះ បានផ្តល់ភាពសប្បាយរីករាយជាខ្លាំង ដល់អ្នករស់នៅក្នុងតំបន់ ហើយទទួលបានភាពពេញចិត្ត ជាខ្លាំងពីអ្នកចូលរួម។ ទស្សនាវីដេអូខាងក្រោម ដើម្បីដឹងច្បាស់អំពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕

To Top