បរទេស៖ ប្រធានាធិបតីអាមេរិក លោក Biden នឹងជួបជាមួយប្រធានាធិបតីថ្មី កូរ៉េខាងត្បូងលោក Yoon Suk Yeol នៅទីក្រុងសេអ៊ូលថ្ងៃសុក្រ ដែលជាកន្លែងដែលអ្នកទាំងពីរ នឹងធ្វើទស្សនកិច្ចនៅ Samsung Electronics Pyeongtaek Campus ។
យោងទៅតាមសារព័ត៌មាន Fox Bysiness ចេញផ្សាយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 បានឱ្យដឹងថា លោកប្រធានាធិបតីBiden បានចាកចេញតាមយន្តហោះ Air Force One កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចលើកដំបូង របស់លោកទៅកាន់តំបន់អាស៊ី ក្នុងនាមជាប្រធានាធិបតី។
បរិវេណសាលានឹងក្លាយជា គំរូសម្រាប់រោងចក្រ Samsung ថ្មីដែលកំពុងត្រូវបានសាងសង់ក្នុងរដ្ឋតិចសាស់ នេះបើយោងតាមការចេញផ្សាយ របស់សេតវិមាន។
សេតវិមានបាននិយាយថា “នេះនឹងបង្ហាញពីរបៀបដែលសម្ព័ន្ធភាព របស់យើងផ្តល់សម្រាប់វណ្ណៈកណ្តាលអាមេរិក ការវិនិយោគលើការផលិតនៅសហរដ្ឋអាមេរិក បង្កើតការងារដែលមានប្រាក់ខែល្អ និងការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់យើង” ៕
ប្រែសម្រួលៈ ណៃ តុលា