សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ថា លោក ម៉ូន ជេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានសាទរចំពោះសារជូនពររបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានផ្ញើរសារជូនពរ ដល់ថ្ងៃខួបកំណើត របស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ដោយបានបរិយាយ វាគឹជា“គំនិតដ៏ល្អមួយ” ដើម្បីធ្វើឲ្យប្រសើរឡើងនូវ ឳកាសនៃការចាប់ផ្តើមសារជាថ្មី ក្នុងការចចារទៅលើការ លុបបំបាត់នុយក្លេអ៊ែរ ។
លោក ម៉ូន បានប្រាប់ដល់បណ្តាអ្នកសារព័ត៌មាន នៅក្នុងសន្និសីទប្រចាំឆ្នាំ នៅថ្ងៃអង្គារនេះ ថា “ជួសមុខឲ្យលោកប្រធានាធិបតី ត្រាំ បានផ្តាំតាមគាត់ដើម្បីជូនពរដល់ខួបកំណើត របស់លោក គីម ដែលជាឆន្ទៈរបស់គាត់ដើម្បីចចារ ។ វាទស្សនៈដ៏ល្អមួយ” ។ “មានរឿងមួយចំនួនដែលជាក្តីកង្វល់អំពីការបង្កហេតុថ្មីមួយ ដែលជាពេលវេលាសម្រាប់ខួបកំណើត របស់លោកប្រធាន គីម” ។
តាមពិតទៅ ថ្ងៃទី០៨ ខែមករា ជាថ្ងៃខួបកំណើតរបស់លោក គីម ហេតុដូច្នេះ ការកំណត់កាលបរិច្ឆេទនោះ មិនត្រូវបានគេបញ្ជាក់ច្បាស់នោះទេ ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានកត់ត្រាបញ្ជីឈ្មោះខួបកំណើតរបស់លោក គីម នៅក្នុងឆ្នាំ១៩៨៤ ដែលនាំឲ្យលោក គីម នៅក្នុងឆ្នាំនេះ មានអាយុ៣៦ឆ្នាំហើយ ។
កាលពីថ្ងៃសុក្រកន្លងទៅនេះ មន្ត្រីមួយរូបរបស់កូរ៉េខាងត្បូង បានថ្លែងថា លោក ត្រាំ បានស្នើដល់ពលរដ្ឋកូរ៉េខាងត្បូង ធ្វើការចែករំលែកបន្តនូវការជូនពរ ថ្ងៃខួបកំណើតដល់កូរ៉េខាងជើង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា