ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិន ៥នាក់ និងរឹបអូសបានសារធាតុ ផ្សំគ្រឿងញៀន និងសារធាតុគីមីជាង ៥ពាន់គីឡូក្រាម នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ សហការជាមួយ សមត្ថកិច្ចនគរបាល ខេត្តកំពង់ស្ពឺ ក្រោមការដឹកនាំ ដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីយប់ ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ បានឆ្មក់ចូលទីតាំងផលិតនិងចែកចាយគ្រឿងញៀនដ៏ធំមួយកន្លែង នៅក្នុងភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និង រឹបអូសបាននូវសារធាតុញៀននិងសារធាតុគីមីផ្សំ ជាង៥ ពាន់ គីឡូក្រាម។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ក្រោយ ពីប្រតិបត្តិការបង្រ្កាប នូវ ទីតាំងផលិតគ្រឿងញៀន ខាងលើ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដកហូតបាន នូវ សារធាតុគីមីផ្សំ សរុបទម្ងន់ ៦០ គីឡូក្រាម និង សារធាតុគីមីសរុបទម្ងន់ ៥២៨០ គីឡូក្រាមទៀត ពីទីតាំងខាងលើ។

លោកបានបន្ថែមថា បច្ចុប្បន្ននេះ វត្ថុតាងដែលរឹបអូសបានខាងលើ ត្រូវបានធ្វើការបិទខ្ចប់ យ៉ាងត្រឹមត្រូវ តាមលក្ខណៈ បច្ចេកទេសទាំងអស់ និងបានប្រគល់ឃ្លាំងទាំងមូល អោយទៅ អធិការនគរបាលស្រុកភ្នំស្រួច ដើម្បី គ្រប់គ្រង រង់ចាំស្រាវជ្រាវបន្តទៀត។

ចំណែកឯ ជនសង្ស័យចិនទាំង៥នាក់ ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បី រៀបចំ កសាង សំណុំរឿង បញ្ជូណទៅកាន់ តុលាការ ចាត់តាមនីតិវិធីច្បាប់៕

ដោយៈ លីហ្សា

To Top