ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ថា ពាណិជ្ជកម្មរបស់ប្រទេសចិន បានកើនឡើង ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក វិញបែរជាថយចុះទៅវិញ គិតក្នុងឆ្នាំមុន ខណៈដែលមហាសេដ្ឋកិច្ចពិភពលោកទាំងពីរ មានការផ្លាស់ប្តូរគ្នា សម្រាប់ការគិតពន្ធគយ នៅក្នុងសង្គ្រាមពាណិជ្ជកម្ម ។ ទិន្នន័យបានបង្ហាញឲ្យដឹងនៅថ្ងៃអង្គារនេះ ដែលទើបតែបានរៀបចំ នូវសុំឯកសារសម្រាប់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងគ្នា ដែលមានភាពតានតឹងថយចុះបន្តិច ។
ភាពខុសគ្នាយ៉ាងច្រើន នៅក្នុងការគិតពន្ធពាណិជ្ជកម្ម ដែលជាគន្លឹះដ៏សំខាន់មួយ នៃជំហរដ៏យូរសម្រាប់លោក ដូណាល់ ត្រាំ ដែលបានមើលឃើញ នូវការស្នើគិតពន្ធលើទំនិញ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយក៏ជាការសងសឹកវិញដែរ ពីសំណាក់ក្រុងប៉េកាំង និងធ្វើឲ្យរំជើបរំជួល ដល់សេដ្ឋកិច្ចពិភពលោក ។
ពាណិជ្ជកម្មរបស់ចិន បានកើនឡើង ដែលមានទឹកប្រាក់ប្រមាណ ២៩៥,៨ពាន់លានដុល្លារ គិតក្នុងឆ្នាំ២០១៩ ដែលបានធ្លាក់ចុះ៨,៥ភាគរយ ធៀបនឹងឆ្នាំមុន ដែលមានក្នុងកំណត់ត្រា ៣២៣,៣ពាន់លានដុល្លារ ។ យោងតាមទិន្នន័យគយ ដែលបានបង្ហាញដូច្នេះ ។
នៅក្នុងខែធ្នូ ការកើនឡើងហួសប្រមាណរបស់ខ្លួន ជាមួយគ្នានេះដែរ សហរដ្ឋអាមេរិក មានទឹកប្រាក់២៣,២ពាន់លានដុល្លារ ធៀបនឹងខែមុន គឺមានទឹកប្រាក់២៤,៦ពាន់លានដុល្លារ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា