ព័ត៌មានអន្តរជាតិ

បេឡារូស អះអាងថាប៉ូឡូញ មានបំណងចង់ លេបយកភាគខាងលិចអ៊ុយក្រែន

បរទេស៖ កាលពីថ្ងៃចន្ទម្សិលមិញនេះលោកប្រធានាធិបតីបេឡារូស Alexander Lukashenko បានលើកឡើង អំពីក្តីបារម្ភរបស់ខ្លួន ចំពោះករណីសង្ស័យដែរថា លោកខាងលិចមានបំណងចង់ផ្តាច់អ៊ុយក្រែន ជាបំណែកក្នុងពេល ដែលរុស្សីកំពុងបើកការប្រតិបត្តិការបែបនេះ។

ថ្លែងនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំជាមួយនឹងភាគីរុស្សីលោក Vladimir Putin នៅក្នុងទីក្រុង Sochi លោក Lukashenko បានអះអាង ថាទាំងរូបលោកផ្ទាល់នឹងមេដឹកនាំរុស្សី បានបង្ហាញក្តីបារម្ភដូចគ្នាចំពោះមុខ អាកប្បកិរិយារបស់អ្នកនយោបាយប៉ូឡូញនិងណាតូ។

លោកប្រធានាធិបតីបេឡារូស បានអះអាងថាប៉ូឡូញនិងអង្គការណាតូ បានរៀបចំផែនការរួមគ្នាដើម្បី អាចកាត់ផ្តាច់យកទឹកដីភាគ ខាងលិចរបស់អ៊ុយក្រែន និងបេឡារូសផងដែរនៅក្នុង ស្ថានភាពបែបនេះ។

ការថ្លែងលើកនេះបានធ្វើឡើងនៅក្រោយពេល ដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសផ្តល់សញ្ជាតិ ដល់ពលរដ្ឋប៉ូឡញ ក្នុងការលក្ខខណ្ឌពិសេស ដើម្បីរស់នៅក្នុងប្រទេសអ៊ុយក្រែន ហើយភាគីខាងប៉ូឡូញ លោកប្រធានាធិបតី Andrzej Duda ក៏បានបញ្ជាក់ពីក្តីសង្ឃឹមដែរថា នៅពេល
អនាគតប៉ូឡូញនិងអ៊ុយក្រែន គឺមិនមានខ្សែបន្ទាប់ព្រំដែនរវាងគ្នាឡើយ៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top