ព័ត៌មានអន្តរជាតិ

ក្រសួងការ បរទេសចិនថ្លែងថា ៖ ប្រទេសចិន និងរុស្ស៊ី នឹងបន្តប្រកាន់ខ្ជាប់ នូវពហុភាគី និយមដ៏ពិតប្រាកដ

នៅថ្ងៃទី ២៤ ខែឧសភា លោក Wang Wenbin អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានលើកឡើង ក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ក្នុងនាមជារដ្ឋសមាជិក អចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងជាសមាជិកសំខាន់ នៃយន្តការពហុភាគី ដូចជា ប្រទេស BRICS អង្គការសហប្រតិបតិ្តការ សៀងហៃ និងប្រទេស G20 ជាដើម ចិននិងរុស្ស៊ី នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញពហុប៉ូល ភាវូបនីយកម្ម នៃពិភពលោក និងប្រជាធិបតេយ្យភាវូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ ក៏ដូចជាគាំពារពហុភាគី និយមដ៏ពិតប្រាកដ និងប្រឆាំងជាដាច់ខាត ចំពោះទង្វើអនុត្តរភាពនិង ការបដិបក្ខគ្នាជាក្រុមក្នុង ទំនាក់ទំនងអន្តរជាតិ ។

តាមការផ្សាយដំណឹង ឱ្យដឹងថា លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានថ្លែងនៅថ្ងៃទី ២៣ ខែឧសភាថា រុស្ស៊ីនឹងបន្តអភិវឌ្ឍ ទំនាក់ទំនង ដ៏មេត្រីភាព ជាមួយប្រទេសចិន ។ ក្នុងបរិបទ ដែលប្រទេសលោកខាងលិច បានអនុវត្តអនុត្តរភាព និយមនាពេលបច្ចុប្បន្ន កិច្ចសហប្រតិបតិ្តការ ផ្នែកសេដ្ឋកិច្ច រវាងរុស្ស៊ី និងចិន នឹងសម្រេច បាននូវការអភិវឌ្ឍកាន់តែលឿន ។ ប្រទេសទាំងពីរ បានរួមគ្នាផ្តួចផ្តើម ឱ្យជំរុញប្រជាធិបតេយ្យ ភាវូបនីយកម្ម នៃទំនាក់ទំនងអន្តរជាតិ ដែលនឹងផ្តល់ផលប្រយោជន៍ រួមយ៉ាងទូលំទូលាយ ក្នុងបញ្ហាជាច្រើន ដូចជា ការគាំពារសមភាព និងយុត្តិធម៌អន្តរជាតិ និងជំរុញពហុប៉ូលភាវូបនីយកម្ម នៃពិភពលោក ។ ទាក់ទិន នឹងរឿងនេះ លោក Wang Wenbin បានលើកឡើងថា ប្រទេសចិនសូមកោតសរសើរ ចំពោះការសម្តែងអាកប្បកិរិយា របស់លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៕

To Top