ព័ត៌មានជាតិ

ក្មេងទំនើង ៦នាក់ ត្រូវបានឃាត់ខ្លួន នៅស្រុកតាលោសែនជ័យ

ពោធិ៍សាត់៖ ក្មេងទំនើងពីរក្រុម បានបង្កការអុកឡុកវាយ និងកាប់គ្នា នៅតាមដងផ្លូវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ត្រូវកម្លាំងនៃអធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ សហការណ៍ជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ធ្វើការឃាត់ខ្លួនបានចំនួន ៦នាក់ រួមនឹងវត្ថុតាង កាលពីវេលាម៉ោង២២និង៤៧នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងភូមិប៌ូរច្រេស ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិសាត់។

ផ្ទាំងពាណិជ្ជកម្ម

បើតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ បានអោយដឹងថា ក្រោយការឃាត់ខ្លួន បានក្មេងទំនើងចំនួន ៦នាក់ ដែលដេញវាយកាប់ចាក់គ្នា ប្រសេចប្រសាចពេញផ្លួវនោះ សមត្ថកិច្ចបាននាំយកក្មេងទំនើងទាំងនោះ រួមនិងវត្ថុតាងមានដាវ កាំបិត ដំបង និង ម៉ូតូយកមកកាន់អធិការដ្ឋាន នគរបាលស្រុកតាលោសែនជ័យ ដើម្បីបន្តនិវិធី៕

To Top