ព័ត៌មានជាតិ

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនយុវជនម្នាក់ ក្រោយរកឃើញថ្នាំញៀន នៅជាប់ខ្លួន

ភ្នំពេញ ៖ ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់ស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកទៀង ច័ន្ទសារ ជាអធិការ បានឃាត់ខ្លួនស្រ្តី ម្នាក់ កាលពីវេលាម៉ោង១៦និង៣០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម២១ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

អធិការរងនគរបាលខណ្ឌដូនពេញ ទទួលផែនគ្រឿងញៀន លោកម៉ៅ ចាន់ថុន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះជួង លីវលីម ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ(ជួញដូរ) ។

លោកអធិការរង បានបន្តថា ក្រោយឃាត់ខ្លួន កម្លាំងរបស់លោក បានដកវត្ថុតាង ក្រាមពណ៌សរថ្លា សង្ស័យជាគ្រឿងញៀន ចំនួន៦កញ្ចប់តូច

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោអាសន្ន និងសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕

To Top