វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ថា លោក Michael Flynn អតីតទីប្រឹក្សាសន្តិសុខជាតិ របស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងស្នើសុំដល់តុលា ដើម្បីអនុញ្ញាតឲ្យគាត់ ដកចេញនូវការទួលទោសកំហុស ដែលបានចោទប្រកាន់ នៃការភូតកុហក់ ដល់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) ។
កាសែត TheHill បានរាយការណ៍មកថា មេធាវីរបស់លោក Flynn បានស្នើឡើងក្នុងសំណុំរឿងមួយ ជាមួយតុលាស្រុក ឌីស៊ី កាលពីយប់ថ្ងៃអង្គារ ហើយរយៈពេល២សប្តាហ៍ នៅមុពេលដែលគាត់ ត្រូវបានបញ្ជូនខ្លួនវិនិច្ឆ័យទោស ។
មេធាវីរបស់គាត់បានសរសេរថា “លោក Flynn នឹងឆ្លើយសារភាពកំហុស ។ លើសពីនេះ គាត់នឹងមិនយល់ព្រម តាមតម្រូវការរបស់រដ្ឋាភិបាល ដែលថាគាត់ (មិនទទួលស្គាល់) រាល់សេចក្តីថ្លែងការណ៍ណាមួយ ដែលធ្វើឡើងនៅក្នុងឆន្ទៈរបស់គាត់ គិតចាប់តាំងពី គាត់បានទទួលបានអ្វីដែលថ្មី ហើយមិនបង្កឲ្យមានជម្លោះ ចំពោះការផ្តល់យោបល់ណាមួយឡើយ” ។
មេធាវីរបស់លោក Flynn ក៏បានស្នើដល់តុលាការ ដើម្បីពន្យារពេលវិនិច្ឆ័យទោសរបស់គាត់ ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៨ ខែមករា ឲ្យមានរយៈពេលយ៉ាងតិចបំផុត១ខែ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា