រសៀលថ្ងៃទី៣០ ខែឧសភា នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិន បានជួបសន្ទនា ជាមួយលោក Lee Ka Chiu ដែលទើបជាប់ឆ្នោត ហើយត្រូវបានរដ្ឋាភិបាលមជ្ឈិមចិន តែងតាំងជាប្រធានតំបន់ រដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាល ពិសេសហុងកុង ។
លោក Xi Jinping បានលើកឡើងថា របបបោះឆ្នោតថ្មីសមស្រប នឹងគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” សមស្របសភាព ពិតជាក់ស្តែងនៅហុងកុង ក៏ដូចជាប្រព័ន្ធនយោបាយនិងប្រជាធិបតេយ្យ ដែលហុងកុងត្រូវការ ចាំបាច់ត្រូវប្រកាន់ខ្ជាប់ជានិច្ច ។
លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួប ២៥ ឆ្នាំ នៃការដែលហុងកុង ត្រឡប់មកមាតុប្រទេសចិនវិញ ។ រយៈពេល ២៥ ឆ្នាំកន្លងមក ការអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” នៅហុងកុងទទួលបានភាពជោគជ័យដែលសកលលោក សុទ្ធតែកោតសរសើរ ។
ការប្តេជ្ញារបស់រដ្ឋាភិបាលមជ្ឈិមចិន ក្នុងការអនុវត្តដោយគ្រុបជ្រុងជ្រោយ និងត្រឹមត្រូវនូវគោលនយោបាយ “ប្រទេសមួយប្រព័ន្ធ គ្រប់គ្រងពីរ” គឺមិនដែលរង្គោះរង្គើទេ ហើយក៏មិនកែប្រែដែរ ។ ហុងកុងកំពុងស្ថិត ក្នុងដំណាក់ កាលគន្លឹះដែលប្តូរ ពីការធ្វើអភិបាល កិច្ចឈានទៅរកការស្តារឡើងវិញ។ ខ្ញុំជឿជាក់ថា ក្រោម អភិបាលកិច្ចនៃរដ្ឋបាលតំបន់រដ្ឋបាល ពិសេសអាណត្តិថ្មី នឹងនាំមកនូវសមិទ្ធផលថ្មីៗ បន្ថែមទៀត ហើយការអភិវឌ្ឍ របស់ហុងកុងមុខ ជានឹងបើកទំព័រថ្មីជាមិនខាន ៕ វិទ្យុមិត្តភាពកម្ពុជាចិន